(ភ្នំពេញ)៖ ក្រសួងសុខាភិបាល តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអំពាវនាវប្រជាពលរដ្ឋកុំពិសាស្រាស ដែលរៀបចំគ្មានបច្ចេកទេសត្រឹមត្រូវ ដើម្បីចៀសផុតពីការពុល ដែលធ្វើឲ្យបាត់បង់ជីវិត។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមម៉ោង១៨៖០០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មានអ្នកមានអាការៈពុល ១១នាក់ (ស្រី ១នាក់) និងនៅមណ្ឌលសុខភាព អភិវឌ្ឍន៍ មានបុរសចំនួន ២២នាក់ កំពុងសង្រ្គោះបឋម។
លោកស្រីបន្តថា មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងបញ្ជូនអ្នកមានអាការៈពុលធ្ងន់ ចំនួន ៤នាក់ ទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញផងដែរ៕