(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងសម្រេចផ្អាកដំណើរការ សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ការផ្អាកនេះ ដោយសារជាប់ពាក់ព័ន្ធករណី កូវីដ១៩ ជាមួយក្រុមគ្រួសារលោកអគ្គនាយកពន្ធនាគារ ឆែម សាវុធ ដែលរកឃើញវិជ្ជមានកូវីដ១៩។
ជាមួយគ្នានេះ ក្រសួងអប់រំ អនុញ្ញាតឲ្យគ្រឹះស្ថានសិក្សានេះ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិកត្រូនិក៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា៖