(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកស្រី ម៉ាណ ណាវី តំណាងរាស្ដ្ររាជធានីភ្នំពេញ, លោក រ៉ូហ្វី អូស្មាន តំណាងរាស្ត្រខេត្តពោធិ៍សាត់ អមដំណើរដោយ លោកស្រី ម៉ាណ ចិន្ដា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្រុមប្រឹក្សារខេត្ត សមាជិក សមាជីកាគណៈចលនា យុវជន CMYA សមជិក សមាជិកា CMIU និងក្រុមការងារថ្នាក់ខេត្ត បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ១២០គ្រួសារ រស់នៅភូមិសោយ ឃុំប៉ិស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ថ្លែងក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បាននាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយក្តីនឹករលឹកជាទីបំផុត ជាពិសេសសូមឲ្យបងប្អូនបង្កើនការប្រុងប្រយ័ត្ន នូវការផ្ទុះឡើងវិញ ជំងឺ COVID-19 សារជាថ្មីម្ដងទៀត សូមបងប្អូនបន្តធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាបទបញ្ជាផ្សេងៗ របស់រាជរដ្ឋាភិបាល។
អំណោយចែកជូនប្រជាពលរដ្ឋទាំង ១២០គ្រួសារខាងលើ ជាការឧបត្ថម្ភរបស់របស់សមាគម Deniz Feneri សាធារណៈរដ្ឋតួកគី តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា CMDF ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម, ស្ករស២គីឡូក្រាម, ប្រេងឆា២លីត្រ, ត្រីខ៤កំប៉ុង, មី១០កញ្ចប់, សាប៊ូដុសខ្លួន៤ដុំ, សាប៊ូលាងចាន១ដប និងអំបិល១គីឡូក្រាម៕