(ភ្នំពេញ)៖ នាយករដ្ឋបាលខណ្ឌឫស្សីកែវ លោក សន សោភ័ណ្ឌ និងភរិយា ព្រមទាំងក្រុមគ្រួសារ បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ១០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
ជាមួយគ្នានេះ លោកនាយករដ្ឋបាលខណ្ឌឫស្សីកែវ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរជូនចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសូមជូនពរដល់ បងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបាននូវ សុខភាពមាំមួន និងសូមអោយចៀសចាកឆ្ងាយពីជម្ងឺកូវីដ-១៩ គ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយ៕