(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ ផែនការស្តីពីការលុបបំបាត់ការបង្កសំឡេងរំខានលេីសកម្រិតដោយយានយន្តគ្រប់ប្រភេទ ក្នុងកិច្ចប្រជុំនេះលោកបានណែនាំមន្ត្រីក្រោមឱវាទ អប់រំចំពោះអ្នកប្រេីប្រាស់យានយន្តកែច្នៃសុីមាំង នឹងត្រូវធ្វេីការណែនាំអប់រំ ធ្វេីការផាកពិន័យតាមច្បាប់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងនាំយកយានយន្តមករក្សាទុកនៅកន្លែងសមត្ថកិច្ចមិនឱ្យលេីសរយ:ពេល ៣ថ្ងៃឡេីយ។
កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ស ថេត បានផ្តល់មតិណែនាំល្អៗជាច្រេីនដល់អង្គប្រជុំ ដេីម្បីយកទៅអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃឱ្យបានត្រឹមត្រូវ ជាមួយនឹងការចុះផ្សព្វផ្សាយ ណែនាំអប់រំឱ្យបានទូលំទូលាយទៅតាមយានដ្ឋានកែច្នៃ ចុះផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាពលរដ្ឋ ដេីម្បីឱ្យអាណាព្យាបាលធ្វេីការណែនាំអប់រំកូនៗឱ្យបានល្អ និងគោរពច្បាប់ ជាពិសេសក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ត្រូវតែប្រកាន់ភ្ជាប់នូវកាយវិការ និងពាក្យសម្យឱ្យបានសមរម្យ ហេីយមិនត្រូវអនុវត្តលេីសពីការណែនាំឡេីយ។ ម្យ៉ាងវិញទៀតចំពោះអ្នកប្រេីប្រាស់យានយន្តកែច្នៃសុីមាំង នឹងត្រូវធ្វេីការណែនាំអប់រំ ធ្វេីការផាកពិន័យតាមច្បាប់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងនាំយកយានយន្តមករក្សាទុកនៅកន្លែងសមត្ថកិច្ចមិនឱ្យលេីសរយ:ពេល ៣ថ្ងៃឡេីយ។
សូមបញ្ជាក់ថា ការអនុវត្តការណែនាំអប់រំ និងឃាត់ដេីម្បីធ្វេីការផាកពិន័យ ចំពោះយានយន្តដែលកែច្នៃបង្កសំឡេងរំខាននេះ សមត្ថកិច្ចនឹងធ្វេីការសហការជាមួយក្រសួងបរិស្ថាន ដេីម្បីប្រេីប្រាស់ម៉ាសុីនក្នុងការវាស់កម្រិតសំឡេងដែលបង្កដោយយានយន្តគ្រប់ប្រភេទ៕