(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានរៀបចំអបអរសាទរទិវាសាធារណរដ្ឋឥណ្ឌា ខួបលើកទី៧២ ដែលបានរៀបចំឡើង ក្រោមអធិបតីភាពលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ទេវ្យានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា។

ពិធីអបអរសាទរសាធារណរដ្ឋឥណ្ឌា ខួបលើកទី៧២ របស់ប្រទេសឥណ្ឌានេះ បានធ្វើឡើងនៅនៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ ដោយមានមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនរូបផងដែរ៕