(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបន្តសហការជា​មួយក្រសួងមហាផ្ទៃ លើការងារត្រួតពិនិត្យការ​ធ្វើអត្តសញ្ញាណបណ្ណ​ជូនប្រជាពលរដ្ឋ និងការលុបបំបាត់កុងត្រូលជជុះ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូន​ដំណឹងរបស់ ក្រុមប្រឹក្សាជាតិប្រឆាំងនឹងអំពើពុករលួយ កាលពីម្សិលមិញ។

កាលពីម្សិលមិញ ក្រុមប្រឹក្សាជាតិប្រឆាំងនឹងអំពើពុករលួយ បើកកិច្ចប្រជុំប្រចាំខែកុម្ភៈ របស់ខ្លួន ក្រោមអធិបតីភាព លោក តុប សំ ហើយក្នុងនោះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក៏បានចូលរួមក្នុងកិច្ចប្រជុំនោះដែរ។

បើតាមសេចក្តីជូនដំណឹងរបស់ ក្រុមប្រឹក្សាជាតិប្រឆាំងនឹងអំពើពុករលួយ បានឱ្យដឹងថា ខែកុម្ភៈនេះ ACU បានទទួលពាក្យបណ្តឹងថ្មីចំនួន៥៤ករណី ប៉ុន្តែពុំបានបញ្ជាក់លម្អិតអំពីរឿងនេះឡើយ៕

ខាងក្រោមនេះគឺជាសេចក្តីជូនដំណឹងរបស់ ក្រុមប្រឹក្សាជាតិប្រឆាំងនឹងអំពើពុករលួយដែល Fresh News ទើបទទួលបាននៅព្រឹកនេះ៖