(កាត្មាន់ឌូ)៖ យន្តហោះខ្នាតតូចមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ តារា (Tara) បានបាត់ដានពីប្រព័ន្ធរាដា នៅព្រឹកថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងប្រទេសនេប៉ាល់ បន្ទាប់ពីបានហោះចេញពី ព្រលានយន្តហោះ ផូខារ៉ា (Pokhara) នៅវេលាម៉ោង ៧៖០៥ នាទីព្រឹក ម៉ោងនៅរដ្ឋធានីកាត្មាន់ឌូ ត្រូវនឹងម៉ោង ៨៖២០នាទីព្រឹកថ្ងៃដដែល ម៉ោងនៅកម្ពុជា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅមុននេះបន្ដិច។

យន្តហោះខាងលើនេះបានដឹកមនុស្ស ២០នាក់ ដោយក្នុងនោះមាន ២នាក់ជាជនបរទេស និង៣នាក់ជាពីឡុត និងអ្នកបម្រើ និងក្រៅពីនេះ ជាជនជាតិនេប៉ាល់។ រហូតមកដល់ពេលនេះ អាជ្ញាធរផ្នែកអាកាសចរណ៍នេប៉ាល់ កំពុងតែព្យាយាមតាមដាន និងរកមើលយន្តហោះ ដែលមានទិសដៅទៅកាន់តំបន់ ចុមសុម (Jomsom) ខាងលើនេះ៕