(ភ្នំពេញ)៖ គណបក្សប្រជាកម្ពុជាជនកម្ពុជារាជធានីភ្នំពេញ បានទទួលសមាជិកអតីតគណបក្សសង្គ្រោះជាតិ ក្រោយពួកគេបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា មានជាង១០០០នាក់។

ជាក់ស្តែងគណបក្សប្រជាកម្ពុជាជនកម្ពុជាខណ្ឌដូនពេញ បានប្រារព្ធពិធីបញ្ចូល សមាជិកអតីតគណបក្សសង្គ្រោះជាតិ ក្រោយពួកគេបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ពិធីនេះបានធ្វើឡើង ក្រោមអធិបតីលោក ហែម អាន ប្រធានគណបក្សខណ្ឌដូនពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាអនុប្រធានគណបក្សខណ្ឌដូនពេញ, លោក ហង្ស វាសនា អនុប្រធានក្រុមការងារ ចុះជួយសង្កាត់ស្រះចកតំណាងលោក សា រិនវណ្ណា ប្រធានក្រុមការងារចុះជួយសង្កាត់ស្រះចក កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

នៅក្នុងកម្មវិធីនោះ គណៈអធិបតីបានប្រគល់សេចក្ដីសម្រេចរួមជាមួយ ថវិកាចំនួន ២០,០០០រៀល ជូនដល់សមាជិកសមាជិកាម្នាក់ៗ ដែលទើបបញ្ជូលថ្មី។ ថវិកានេះជារបស់លោក សុខ ពេញវុធ និងលោក សា រិនវណ្ណា។

មន្រ្តីគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានឲ្យដឹងថា សាខាបក្សពិសេសរាជធានីភ្នំពេញសម្រាប់វគ្គចាស់រួមមាន៖

*ខណ្ឌចម្ការមន ចំនួន ៤៤នាក់
*ខណ្ឌបឹងកេងកង ចំនួន ៦នាក់
*ខណ្ឌច្បារអំពៅ ចំនួន ១០នាក់
*ខណ្ឌពោធី៍សែនជ័យ ចំនួន ១៦នាក់
*ខណ្ឌដង្កោ ចំនួន ៦៣នាក់
*ខណ្ឌកំបូល ចំនួន ៣៧នាក់
*ខណ្ឌទួកគោក ចំនួន ១៦នាក់
*ខណ្ឌដូនពេញ ចំនួន ៣៥នាក់
*ខណ្ឌឬស្សីកែវ ចំនួន ២០នាក់
*ខណ្ឌសែនសុខ ចំនួន ១៩នាក់
*ខណ្ឌមានជ័យ ចំនួន ២៦នាក់
*ខណ្ឌជ្រោយចង្វាចំនួន ១៨នាក់
*ខណ្ឌ៧មករាចំនួន ១នាក់ សរុបទាំងអស់ ៣១១នាក់។

សម្រាប់វគ្គថ្មីរួមមាន៖

*ខណ្ឌចម្ការមន ចំនួន ៦នាក់
*ខណ្ឌច្បារអំពៅ ចំនួន ១នាក់
*ខណ្ឌពោធី៍សែនជ័យ ចំនួន ២នាក់
*ខណ្ឌដង្កោ ចំនួន ៦៩នាក់
*ខណ្ឌទួកគោក ចំនួន ៤៩នាក់
*ខណ្ឌដូនពេញ ចំនួន ៣៥០នាក់
*ខណ្ឌឬស្សីកែវ ចំនួន ៤៨នាក់
*ខណ្ឌសែនសុខ ចំនួន ១៨៦នាក់
*ខណ្ឌមានជ័យ ចំនួន ៤៧នាក់ សរុបទាំងអស់ ៧៥៨នាក់។ សរុបវគ្គចាស់ និងវគ្គថ្មីមានចំនួន ១០៦៩នាក់៕