(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានបង្កើត Telegram Group ដើម្បីឆ្លើយតបភ្លាមៗដល់ប្រជាពលរដ្ឋ ដែលមានចម្ងល់ពាក់ព័ន្ធនឹងច្បាប់ និងបទបញ្ញត្តិថ្មី ស្តីពីការទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩។ នេះបើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់នេះ។

លោក គឹម សន្តិភាព បានឲ្យដឹងថា Telegram Group ដើម្បីឆ្លើយតបភ្លាមៗដល់ប្រជាពលរដ្ឋ ដែលមានចម្ងល់ពាក់ព័ន្ធច្បាប់ និងបទបញ្ញត្តិថ្មី បានដំណើរការ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

ប្រសិនជាបងប្អូនមានចម្ងល់ពាក់ព័ន្ធនឹងបទប្បញ្ញតិ្ត ដែលទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ សូមចុចលីងខាងក្រោម ដើម្បីចូលរួមផ្ទាល់ក្នុង Telegram Group របស់ក្រសួងយុត្តិធម៌ ជួបជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញបកស្រាយរាល់សំណួរ និងចម្ងល់៕

សូមចុចលីង https://t.me/mojcambodialegal