(ស្វាយរៀង)៖ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតបញ្ជាឲ្យផ្អាកការចេញចូលបណ្ដោះអាសន្ន ដំណើរការអាជីវកម្ម រោងចក្រ បេកធែក ភែកឃីជីង (ខេមបូឌា) ឯ.ក, ការដ្ឋានសាងសង់រោងចក្រ ខាត ថាយអែក និងទីតាំងអាហារដ្ឋាន អេស ធី ក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈី លូ ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បន្ទាប់ពីអ្នកកើតជំងឺកូវីដ១៩ ធ្លាប់បានទៅទីនោះ។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអភិបាលខេត្តស្វាយរៀង បានអះអាងថា កាលពីពេលថ្មីៗនេះ មានអ្នកជំងឺកូវីដ១៩ បានបំពេញការងារក្នុងការដ្ឋានសាងសង់រោងចក្រ ខាត ថាយអែក រួចបានទៅប៉ះពាល់ផ្ទាល់ជាមួយអ្នកបម្រើការងារនៅរោងចក្រ បេកធែក ភែកឃីជីង នៅតំបន់សេដ្ឋកិច្ចពិសេស ឈី លូ និងបានចូលទៅហូបអាហារនៅអាហារដ្ឋានអេស ធី។
ខាងក្រោមនេះ ជាលិខិតរបស់អភិបាលខេត្ដស្វាយរៀង៖