(ព្រះសីហនុ)៖ សាលាខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងទៅម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ស្រង់បញ្ជីឈ្មោះបុគ្គលិក កម្មករ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងត្រៀមសហការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនបុគ្គលិក កម្មករនិយោជិត នៅក្នុងខេត្តព្រះសីហនុ។
លិខិតជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺសាលាខេត្តព្រះសីហនុ ប្រាប់ឲ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា បញ្ជូនបញ្ជីឈ្មោះបុគ្គលិក កម្មករ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅសាលាខេត្ត ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១៕
សូមអានលិខិតរបស់សាលាខេត្តព្រះសីហនុ ខាងក្រោម៖