(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់គណបក្សសង្គ្រោះជាតិ ដែលអង្គភាព Fresh News ទើបទទួលបាននៅសៀលថ្ងៃនេះ បានឲ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ គ្រោងនឹងចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ សកម្មជន ចលនាយុវជន និងចលនាស្ត្រី របស់គណបក្សសង្គ្រោះជាតិ នៅ៦ រាជធានី-ខេត្ត។

ទីតាំង និងកាលបរិច្ឆេទ ដែលលោក កឹម សុខា ចុះជួបសកម្មជនរបស់ខ្លួនមានដូចជា៖​
ថ្ងៃទី៥ នៅភូមិអូតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ថ្ងៃទី៦ នៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ថ្ងៃទី១២ នៅខេត្តក្រចេះ, ថ្ងៃទី១៣ នៅខេត្តស្វាយរៀង, ថ្ងៃទី២០ នៅខេត្តពោធិ៍សាត់។

ប្រកាសរបស់គណបក្សសង្គ្រោះជាតិនៅពេលនេះ ស្របពេលដែលរឿងស្រូវស្នេហារបស់លោក កឹម សុខា បែកធ្លាយពេញបណ្តាញសង្គម Facebook៕ លោក កឹម សុខា អាចមានអ្នកតាមសួរច្រើន នៅពេលចុះមូលដ្ឋានជួបពលរដ្ឋ ព្រោះថាមហាជនកំពុងមានចម្ងល់រឿងនេះចង់ឲ្យលោក កឹម សុខា បកស្រាយជាសាធារណៈ៕