(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសផ្លូវការករណីអ្នកជំងឺមានវិជ្ជមានកូវីដ១៩ម្នាក់ទៀត ដែលជាពលរដ្ឋខ្មែរ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ខណៈកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
អ្នកជំងឺដែលស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នេះ មានអាយុ៥៦ឆ្នាំ រស់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។