(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៦៣នាក់ ខណៈអ្នកជំងឺចំនួន១៥នាក់ជាសះស្បើយ
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២៨លាន ៧៨ម៉ឺននាក់ ស្លាប់ជាង ២លាន ៨១ម៉ឺននាក់ និងជាសះស្បើយជាង ១០៣លាន ៩១ម៉ឺននាក់!
៣៖ អ្នកជំងឺមានវិជ្ជមានកូវីដ១៩ម្នាក់ទៀត អាយុ៥៦ឆ្នាំ រស់នៅសង្កាត់វាលវង់ បានស្លាប់បាត់បង់ជីវិត ខណៈកំពុងព្យាបាល
៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៦.២ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៧៣នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ
៥៖ ព្រះមហាក្សត្រ ប្រោសព្រះរាជទានថវិកា ២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ទិញមន្ទីរពេទ្យ «នគរទេព»
៦៖ ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ
៧៖ សម្តេចតេជោ ហ៊ុន សែន ថ្វាយលិខិតថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ដែលបានប្រោសព្រះរាជទានថវិកា ទិញមន្ទីរពេទ្យ «នគរទេព»
៨៖ ក្រុមប្រទេសម្ចាស់ជំនួយសម្រេចផ្តល់ ៦.៤ពាន់លានដុល្លារដើម្បីជួយស៊ីរី ដែលជាចំនួនតិចជាង UN ចង់បាន
៩៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ផ្ញើព្រះរាជសារជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្តីពីការប្រើប្រាស់ព្រះរាជទ្រព្យ ដែលជាដង្វាយរបស់កាកបាទក្រហម ក្នុងព្រះរាជសកម្មភាពមនុស្សធម៌ផ្សេងៗ
១០៖ ទីបំផុតជប៉ុនសម្រេចផ្អាកការផ្តល់ជំនួយ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា
១១៖ សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ
១២៖ ក្រសួងការបរទេសអាមេរិក បង្គាប់ឲ្យបុគ្គលិកទូតដែលគ្មានភារកិច្ចចាំបាច់ ត្រូវចាកចេញពីមីយ៉ាន់ម៉ា
១៣៖ ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីវិធានការរដ្ឋបាល ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត
១៤៖ ក្រុមប្រឹក្សាសន្តិសុខ UN ជួបពិភាក្សាគ្នាជុំវិញការធ្វើតេស្ដមីស៊ីលកូរ៉េខាងជើង ដោយគ្មានចំណាត់ការ
១៥៖ ក្រសួងសុខាភិបាល ជូនដំណឹងពីការផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ (Sinovac) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា
១៦៖ រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «យើងនឹងនិយាយពីបញ្ហាសិទ្ធិមនុស្ស នៅគ្រប់ទីកន្លែង រួមទាំងក្នុងទឹកដីយើងផងដែរ»
១៧៖ លោក ជិន ម៉ាលីន៖ បញ្ហាសិទ្ធិមនុស្សគ្មានប្រទេសណាមួយអនុវត្តឥតខ្ចោះនោះទេ ខណៈអាមេរិក ត្រូវប្រទេសដទៃទៀតរិះគន់យ៉ាងចាស់ដៃដូចគ្នា
១៨៖ ទីបំផុតឥណ្ឌូណេស៊ីស្រង់បានប្រអប់ខ្មៅទី២ នៃយន្តហោះ Boeing 737-500 ដែលបានធ្លាក់ចូលសមុទ្រ កាលពីជិត៣ខែមុន
១៩៖ ហ្វីលីពីន សង្ឃឹមថាសេដ្ឋកិច្ចកម្ពុជា នឹងវិលដូចមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ នៅពេលពលរដ្ឋទទួលបានវ៉ាក់សាំងក្នុងចំនួនច្រើន
២០៖ អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ប្រទេសចិនកំពុងផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រទេសចំនួន៨០ និងអង្គការអន្តរជាតិចំនួន៣ នៅទូទាំងពិភពលោក
២១៖ អតីតមន្ដ្រីជាន់ខ្ពស់ និងយុវជនរបស់អតីតគណបក្សសង្គ្រោះជាតិ ចំនួន៣នាក់ ប្រកាសសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
២២៖ ប្រេស៊ីល៖ មេបញ្ជាការកងទ័ពទាំង៣ស្ថាប័ន លាលែងចេញពីតំណែង បន្ថែមវិបត្តិថ្មីដល់លោក Bolsonaro
២៣៖ លោក ចូ បៃដិន ចាត់វិធានការថ្មីៗដើម្បីដោះស្រាយ បញ្ហារើសអើងពូជសាសន៍ នៅទូទាំងសហរដ្ឋអាមេរិក
២៤៖ ប៉ូលិសអាមេរិក ចាប់ខ្លួនបុរស ដែលប្រើហិង្សាលើស្រី្តចំណាស់ម្នាក់ជាជនជាតិអាស៊ី
២៥៖ ស៊ីលីចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន CanSino ដើម្បីទទួលបានវ៉ាក់សាំងកូវីដ-១៩ បន្ថែម
២៦៖ ចិនទើបអភិវឌ្ឍបច្ចេកវិទ្យាពិសេសមួយ ដែលអាចបាញ់សម្លាប់វីរុសកូរ៉ូណា នៅជាប់កញ្ចប់ទំនិញនានា
២៧៖ លោកស្រី អោង សាន ស៊ូជីមានសុខភាពល្អធម្មតា, នេះបើតាមមេធាវីរបស់លោកស្រី
- ព័ត៌មាន Fresh News Plus
១៖ Apple នឹងរៀបចំព្រឹត្តិការណ៍អ្នកអភិវឌ្ឍន៍ តាមអនឡាញជាថ្មីម្តងទៀត ខណៈករណីឆ្លង COVID-19 កើនឡើង
២៖ ByteDance មេធំរបស់ Tiktok នៅពេលនេះមានតម្លៃរហូតដល់ជាង ២៥០ពាន់លានដុល្លារ
៣៖ ទីបំផុត! អ្នកនិពន្ធរបស់ហង្សមាស លោក Tho Meet រួចផុតពីការឆ្លងកូវីដ-១៩ បន្ទាប់ពីលទ្ធផលធ្វើតេស្តលើកទី៣ «អវិជ្ជមាន»
៤៖ Alibaba និងក្រុមហ៊ុន DST Global បោះទុនរួមគ្នា ៧៥០លានដុល្លារ វិនិយោគលើក្រុមហ៊ុនដឹកជញ្ជូនគ្រឿងទេស
៥៖ Keisuke Honda៖ មានក្រុមជម្រើសជាតិជាច្រើនដែលខ្លាំងជាងយើង ប៉ុន្ដែយើងនឹងព្យាយាមយកឈ្នះក្រុមទាំងនោះ
៦៖ Lewandowski អវត្តមានពីក្រុមជ្រើសជាតិប៉ូឡូញ និងក្លិប Bayern ដោយសារបញ្ហារបួសជង្គង់
៧៖ Ronaldo បន្តជួយព័រទុយហ្គាល់ យកឈ្នះលុចសំបួ ៣-១ នៅវគ្គជម្រុះ World Cup 2022 ពូល A
៨៖ Facebook កំពុងពង្រីក និងពង្រឹងទៅលើសមត្ថភាព ដើម្បីការពារសុវត្ថិភាពរបស់ប្រើប្រាស់នៅកម្ពុជា ជាពិសេសកុមារ
៩៖ ផលិតកររបស់ហង្សមាស លោក សុង វណ្ណា ប្រកាសថា ខ្លួនបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ និងបន្តទៅធ្វើចត្តាឡីស័កនៅផ្ទះថែមទៀត
១០៖ ចំណេះដឹងទូទៅ៖ ប្រទេសណាដែលផ្ដល់សិទ្ធិឱ្យស្ត្រី ចូលរួមបោះឆ្នោតមុនគេបង្អស់ និងក្រោយគេបង្អស់?
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com