(ភ្នំពេញ)៖ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកស្រីឧកញ៉ា គៀន ស្រីនាង បានចូលរួមឧបត្ថម្ភ ថវិកា ចំនួន២ម៉ឺនដុល្លារ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបាន ចូលរួមយ៉ាងសកម្ម ក្នុងនាមជាទ័ពជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកស្រីឧកញ៉ា គៀន ស្រីនាង ចំពោះការឧបត្ថម្ភនេះ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចាត់ទុកថា ការឧបត្ថម្ភជាថវិកានេះ ផ្តល់លទ្ធភាពឱ្យសមាគមផ្តល់សេវាពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងបេសកកម្មមនុស្សធម៌របស់សមាគមនៅទូទាំងប្រទេស៕