(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យលោក ឯក គឹមធូក ម្ចាស់សិប្បកម្មឡឥដ្ឋ ស្ថិតនៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស បើកដំណើរការអាជីវកម្មឡើងវិញ ក្រោយបិទមួយរយៈដោយសារមានបុគ្គលិកកើតជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់រដ្ឋបាលខេត្ដ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

លិខិតរបស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការសម្រេចឲ្យបើកដំណើរការសិប្បកម្មឡឥដ្ឋនេះឡើងវិញ បន្ទាប់ពីកម្មករដែលបម្រើការនៅទីនោះ បានជាសះស្បើយពីជំងឺកូវីដ១៩ ប៉ុន្ដែបុគ្គលរូបនោះ តម្រូវឲ្យបន្ដការធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ។

ជាមួយគ្នានេះ អភិបាលខេត្តកំពង់ចាម ក៏បានស្នើឲ្យម្ចាស់សិប្បកម្ម បន្ដចូលរួមជាមួយអាជ្ញាធរ ផ្សព្វផ្សាយវិធានការអនាម័យ ការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់កម្មករ កម្មការិនី ក្នុងសិប្បកម្មនេះបន្ដទៀត។

អ្នកពាក់ព័ន្ធនឹងពលរដ្ឋ ២នាក់ប្ដីប្រពន្ធខាងលើ មានចំនួន ២២៩នាក់ (ផ្ទាល់ ១១នាក់) ទទួលបានលទ្ធលធ្វើតេស្តលើកទី២ សុទ្ធតែ «អវិជ្ជមាន»