(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដណណឹងមួយ ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅក្នុងរាជធានីភ្នំពេញ។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅក្នុងរាជធានីភ្នំពេញ ធ្វើឡើងតបតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បើតាមក្រសួងការងារ, ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន៣០ក្រុម នឹងចល័តចាក់វ៉ាក់សាំងចំនួន២០ម៉ឺនដូស ក្នុងមួយខែ ជូនដល់កម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស នៅក្នុងដែនរាជធានីភ្នំពេញ។

ដោយឡែកក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន៣០ក្រុមផ្សេងទៀត នឹងចល័តចាក់វ៉ាក់សាំងជូនដល់កម្មករ និយោជិត តាមរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្តផ្សេងទៀត តាមការចាំបាច់ និងតាមចំ នួនវ៉ាក់សាំងដែលមាន។

ក្នុងលិខិតជូនដំណឹងនេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ជូនកម្មករ និយោជិត ក៏បានបង្ហាញអំពីកាលបរិច្ឆេទ និងទីតាំង និងយន្តការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ជូនដល់កម្មករ និយោជិត នៅរាជធានីភ្នំពេញផងដែរ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖