(កោះកុង)៖ យ៉ាងហោចណាស់មានលំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៧គ្រួសារ និងទូកចំនួន២គ្រឿង ស្ថិតនៅភូមិតាមាឃ ឃុំអណ្តូងទឹកស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវខ្យល់កន្ត្រាក់វាយប្រហារបណ្តាឱ្យខូចខាត ប៉ុន្តែមិនបណ្តាលឱ្យប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។

បើតាមលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈកម្មាធិការអនុសាខាកាត់បាទក្រហមកម្ពុជា សរុក បានឱ្យដឹងថា «លំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៧ខ្នង និងទូកនេសាទខ្នាតតូចចំនួន ២គ្រឿង ត្រូវខូចខាតដោយសារមានភ្លៀងខ្យល់កន្ត្រាក់នៅយប់ថ្ងៃទី៦ បានធ្វើឱ្យលំនៅដ្ឋានប្រជាពលរដ្ឋ១៧ខ្នង ត្រូវខូចខាតដោយសារឥទ្ធិពលនៃអាកាសធាតុមានសម្ពាធទាប់មានភ្លៀងខ្យល់បោកបក់យ៉ាងខ្លាំង ដែលធ្វើឱ្យផលប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ»

លោក ហាក់ ឡេង បានបន្តថា ទោះបីប្រទេសកំពង់មានហានិភ័យខ្ពស់ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងការការពារជំងឺកូវិដ១៩ កុំឱ្យមានការរីករាលដាលឆ្លងចូលក្នុង «សហគមន៍ ២០កុម្ភៈ» ដើម្បីចូលរួមទប់ស្កាត់ឆ្ពោះទៅរកការបញ្ចប់នៃជំងឺដ៏កាចសាហាវនេះ។

លោកអភិបាលស្រុកបានបន្ថែម បងប្អូនជួបបញ្ហាគ្រោះមហន្តរាយធម្មជាតិ ដោយសារខ្យល់កន្រ្ទាក់ព្យុះភ្លៀងអនុសាខាកាកបាទក្រហមស្រុក បានចុះសំណេះសំណាលសួរសុខទុក និងពាំនាំនូវអំណោយរបស់អនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៧គ្រួសារ ដោយមិនប្រកាន់នូវនិន្នាការនយោបាយណាមួយឡើយ នេះបញ្ជាក់ឱ្យឃើញថា ទីណាមានទុក្ខ ទីនោះមានកាកបាតក្រហម ដោយមិនប្រងើយកន្តើយ ឬឈរមើលឡើយ គឺតែងតែដុតដៃដុតជើង ចុះជួយសម្រួលក្នុងការរស់នៅរបស់ប្រជាពលរដ្ឋទាំងថ្ងៃ យប់ដោយមិនថាជិត ឬឆ្ងាយឡើយ។

សូមបញ្ជាក់ថាអំណោយអនុសាខាកាកបាទក្រហមស្រុកដែលផ្តល់ជូនមាន៖ តង់, អង្ករ២០គីឡូក្រាម, ទឹកសុីអុីវ, ប៊ីចេង, ទឹកត្រី, អំបិល, ស្ករសត្រីខកំប៉ុង, អាវយឺត ម៉ាស១កញ្ចប់ ១ក្នុងគ្រួសារស្មើរ។ ក្រៅពីនេះក្រុមការងារក៏បានជួយឧបត្ថម្ភសង្ក័សីចំនួន ២០៨សន្លឹក, ប្រូសុីម៉ងត៍ ១,៨០សន្លឹក ព្រមទាំងថវិកាមួយចំនួនរបស់អនុសាខាកាកបាទក្រហមស្រុក។

ក្នុងឱកាសនោះលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន ៣,១៥០,០០០រៀល ដើម្បីជួយដល់គ្រួសាររងគ្រោះផងដែរ៕