(បន្ទាយមានជ័យ)៖ លោក ប៉ាន់ខែម ប៊ុនថន សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាអនុប្រធានផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល បាននាំយកថ្នាំពេទ្យ ម៉ាស និងអាល់កុល ដែលជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជូនក្រុមការងារប្រចាំការអភិវឌ្ឍមូលដ្ឋាន ភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមចំណែក ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
សូមជម្រាបថា បច្ចុប្បន្ននេះកម្ពុជា និងបណ្ដាប្រទេសលើពិភពលោក បាននិងកំពុងប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩។ ក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់ និងតែងតែធ្វើសេចក្តីណែនាំអំពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ជាប្រចាំ៕