(ស្វាយរៀង)៖ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលឈានចូលមកដល់ ពេលខាងមុខនេះ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានចាត់មន្ត្រីចុះយកគំរូ បន្លែ ផ្លែឈើជាពិសេសផ្តោតសំខាន់ លើផលិតផលម្ហូបអាហារក្នុងផ្សារវាលយន្ត ទីរួមខេត្តស្វាយរៀង ក្នុងការធ្វើតេស្តនៅពិសោធន៍ខ្នាតតូចរបស់សាខា (កបប) ខេត្តស្វាយរៀង។
លោក ផឹង និល ប្រធានសាខា (ក ក ប) ខេត្ត បានឲ្យដឹងថា នៅព្រឹកនេះមន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅផ្សារវាលយន្ត ក្រុងស្វាយរៀងដើម្បីយកមកពិសោធន៍នៅមន្ទីពិសោធន៍ខ្នាតតូចចំនួន ២៧ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកបានបន្ថែមថា ជាលទ្ធផលក្រោយកាធ្វើការពិសោធន៍មន្ត្រីជំនាញយើង បានរកឃើញទំនិញមានសារធាតុគីមីហាមឃាត់ដូចជាខ្ទឹមបារាំង ត្រសក់ ស្ពៃស្តោប (មានថ្នាំគីមីកាកសំណល់កសិកម្ម) ហើយមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។
លោក ផឹង និល បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលឈានចូលមកដល់នាពេលខាងមុខនេះ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការទិញទំនិញគ្រប់ប្រភេទត្រូវមើលការ បរិច្ឆេទបានច្បាស់លាស់ជាមុនសិន មុននឹងទិញទៅបរិភោគចៀសវាងនាំឲ្យប៉ះពាល់ដល់សុខភាព និងជាពិសេសត្រូវចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣ការពារ ៣កុំ» បើមិនចាំបាច់កុំចេញក្រៅផ្ទះ។
សូមបញ្ជាក់ថា មន្ត្រី (ក ប ប) ខេត្តស្វាយរៀង តែងតែយកចិត្តទុកដាក់ក្នងការពនិត្យរមុខទំនិញនៅក្នុងផ្សារនានាក្នុងខេត្តស្វាយរៀង ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕