(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចង្អុលបង្ហាញនូវការតំឡើងតួនាទីនៅតាមមូលដ្ឋានតែម្តង ដូចជាអភិបាលខេត្ត ក្រុង ស្រុក និងនៅថ្នាក់ក្រោមជាតិ គឺតម្រូវឲ្យជ្រើសរើសមន្ត្រីដែលនៅមូលដ្ឋាននោះតែម្តង ដើម្បីរក្សាការពារសុច្ចរិតភាព និងយុត្តិធម៌ និងកាត់បន្ថយនូវរាល់ការថ្នាំងថ្នាក់។ នេះបើយោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី​។

ការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ។  

សូមជំរាបថា នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០១៦នេះ គណៈរដ្ឋមន្រ្តីបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពរ​បស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយពិភាក្សាទៅលើរបៀបវារៈចំនួន៣៕