(ភ្នំពេញ)៖ សាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) បច្ចុប្បន្ននេះ មាននិស្សិតកំពុងសិក្សា ចំនួនប្រមាណ៧០០០ នាក់។ ​បន្ទប់សិក្សាធំទូលាយប្រកបដោយ ស្តង់ដារ មានម៉ាស៊ីនត្រជាក់ មានសម្ភារៈឧបទេ្ទសសិក្សា ជាពិសេស បន្ទប់សិក្សាប្រើប្រាស់ LCD ជំនួយការសិក្សា។ សាកលវិទ្យាល័យមានសាស្ត្រាចារ្យ ដែលមានគុណវុឌ្ឍបទពិសោធន៍ច្រើនឆ្នាំលើមុខជំនាញរបស់ខ្លួន ច្បាស់លាស់ និងប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់។

សាកលវិទ្យាល័យ ក៏មានបណ្ណាល័យធំទូលាយ មានសៀវភៅ និងឯកសារសម្បូរបែប។ កម្មវិធីសិក្សាស្របតាមទីផ្សារ ការងារក្នុងស្រុក ក៏ដូចជាក្នុងតំបន់  ជាពិសេសសម្រាប់ សមាហរណកម្មអាស៊ាន ​ក្នុងឆ្នាំនេះ។ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ សាកលវិទ្យាល័យបានផ្សារភ្ជាប់កម្មវិធី និងការអនុវត្តជាក់ស្តែង ដោយផ្តល់កាលានុវត្តភាព ឲ្យនិស្សិត ទៅធ្វើទស្សនកិច្ចសិក្សា ជាមួយក្រុមហ៊ុននានា ដែលជាដៃគូ។

ជាលទ្ធផលនិស្សិត ដែលបានបញ្ចប់ការសិក្សា មានប្រមាណជា៨០ភាគរយ មានការងារធ្វើ មានប្រាក់ខែសមរម្យ។ សាកលវិទ្យាល័យ ក៏បានរៀបចំមានកម្មវិធីសម្រាប់និស្សិត ទៅរៀននៅបរទេស ជាមួយសាកលវិទ្យាល័យនានាជាដៃគូ នៅក្នុងតំបន់ និងក្នុងសកលលោក ។ សាកលវិទ្យាល័យ មានកម្មវិធីផ្លាស់ប្តូរនិស្សិត រយៈពេល១ឆមាស ឬច្រើនជាងនេះជាមួយសាកលវិទ្យាល័យ ជាដៃគូ។ និស្សិតអាចបន្តការសិក្សា ជាមួយសាកលវិទ្យាល័យជាដៃគូ។

សូមបញ្ជាក់ថា  សាកលវិទ្យាល័យមានកម្មវិធីពិសេស គឺកម្មវិធីបង់រំលស់ ដែលបង្កលក្ខណៈងាយស្រួល ដល់និស្សិតដែលពុំមាន លទ្ធភាព បង់ពេញមួយឆ្នាំ។ សាកលវិទ្យាល័យ មានទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ មានអាគារកម្ពស់១៥ជាន់ មានទីធ្លាចំណត ខាងក្រោមអគារ សម្រាប់ចតកង់ ម៉ូតូបាន១៥០០០ គ្រឿង និងរថយន្តចំនួន៥០០គ្រឿង។

ចាប់ចុះឈ្មោះចូលរៀន សំរាប់វគ្គសិក្សាថ្មី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ! ៕