(ព្រះសីហនុ)៖ សេចក្តីរាយការណ៍ពី​ សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមីនានេះ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើងនៅផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រ១៥៣-១៥៤ ដោយយុវវ័យប្រុសស្រី២នាក់ ទំនងជាគូស្នេហ៍ បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន រួចក៏រ៉េចង្កួតធ្លាក់ផ្លូវក្រឡាប់ រងរបួសទាំងពីរនាក់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ចបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង​ នៅម៉ោង៧៖១០នាទី​ព្រឹកថ្ងៃនេះ​ ស្ថិតនៅក្នុង​ភូមសឹ្ទងឆាយ​ ឃុំកំពង់សិលា​ ស្រុកកំពង់សិលា​ ខេត្ត​ព្រះសីហនុ​ ជាករណីបង្កដោយ​ខ្លួន​ឯង ​ដោយរថយន្ត​១គ្រឿង​ម៉ាក​ LEXUS  RX300 ពណ៌​ខ្មៅ​ ពាក់ផ្លាកលេ​ខ​ភ្នំពេញ​ 2L-​6683​ បើកបរ​ដោយ​ឈ្មោះ​ សាត​ គុកស្រេង​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​​ មានទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅ​ភ្នំពេញ​ លុះដល់ចំ​ណុច​កើត​ហេតុ​ អ្នកបើកបរ​ងងុយ​ដេក​ រ៉េ​ចង្កូត​ក្រឡាប់​ខ្លួន​ឯង​តែម្តង​។

បច្ចុប្បន្នវត្ថុតាង​រថយន្ត១គ្រឿង ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន ​នគរបាល​ស្រុក​កំពង់សិលា។ ចំណែកជនរងគ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕