(ភ្នំពេញ)៖ Facebook «រឿងពិត CNRP» បានបន្តទម្លាយសារសំឡេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី១៣ «លោក កឹម សុខា នៅពេលទទួលដំណឹងពីស្រីយួនជាប្រពន្ធចុងគាត់ឈ្មោះ យ៉េស មានកូនម្នាក់ទៀតជាប្រុស ៥ខែបានចាប់កំណើតក្នុងផ្ទៃ។»។ (សូមស្តាប់សម្លេង ដែលមានចំនួនជាង៦នាទី)។

ក្រៅពីសម្លេងវគ្គទី១៣៖ ម្ចាស់ Facebook «រឿងពិត CNRP» បានសរសេររៀបរាប់ដោយស្រង់សំដីឆ្លងឆ្លើយគ្នា រវាងលោក កឹម សុខា និងស្រីកំណាន់ ​ដូចខាងក្រោម៖ «ថ្ងៃនេះខ្ញុំសូមទម្លាយនូវអាថ៌កំបាំងដែលបានដឹងជាយូរមកហើយនោះ ដោយបង្ហោះនូវសម្រង់សម្តី និងសំឡេងដើម របស់លោក កឹម សុខា និយាយតាមទូរស័ព្ទទាំងចិត្តសប្បាយរីករាយបំផុតជាមួយ (ម៉ាក់អានីតា ) ជនជាតិយួន ដែលដឹងថា ខ្លួនមានកូនប្រុស ជាអ្នកស្នងត្រកូល»។

ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១, កឹម សុខា និយាយជាមួយប្រពន្ធចុង (ម៉ាក់អានីតា)

កឹម សុខា ៖ ប្រាប់ស្ដ្រីកំណាន់ថាខ្លួនតេទៅអាមេរិកម៉ិញប្រាប់គេឱ្យផ្ញើលុយមក។
ស្រីកំណាន់៖ ខ្លួនអត់មានលុយទេ ខ្ទេចពីខ្លួនហើយ។
កឹម សុខា៖ ចាំថ្ងៃអាទិត្យ។
ស្រីកំណាន់៖ សួរថាញាំបាយឬនៅ?
កឹម សុខា៖ នៅខ្ជិលញ៉ាំនាំតែប៉ាស់ឆ្កឺតអត់មានអីបន្ធូរ។
ស្រីកំណាន់៖ នៅជិតក៏មិនបានដែរហើយក្រែងថាចង់បានឆ្កឹល (សំដៅចង់បានកូនប្រុស) ឥឡូវបានហើយសប្បាយចិត្តទេ?
កឹម សុខា៖ សប្បាយចិត្តណាស់ បំណងបានសំរេច សុំប៉ុណ្ណឹងបានហើយ មួយជីវិតខ្លួនប៉ុណ្ណឹងបានសេចក្តីសុខហើយ គិតតែរកអនាគតឱ្យវាបានហើយតែឥឡូវធ្វើម៉េចបិទហាងហ្នឹង។
ស្រីកំណាន់៖ គ្រៀវទៅ គេចេះគិតខ្លួនគេហើយ ឥឡូវគិតតែរកលុយទៅបានហើយ។
កឹម សុខា៖ ឥឡូវអ្នកនៅអាមេរិកគាត់ចង់ឱ្យខ្លួនទៅ ប៉ុន្តែគេទិញផ្ទះធំមួយនៅជាយក្រុង គេធ្វើពិធីឡើងផ្ទះហៅភ្ញៀវមក ហើយគេចងដៃប៉ុន្មានឱ្យមកខ្ញុំទាំងអស់ តែគេឱ្យទៅ 2 នាក់យាយ (ប្រពន្ធ) ទៀត។
ស្រីកំណាន់៖ បើទៅឱ្យខ្ញុំតែ 5000 ដុល្លារមកបានហើយ។

សូមស្តាប់សម្លេងឆ្លើយឆ្លងគ្នា រវាងលោក កឹម សុខា ជាមួយនិងប្រពន្ធចុងឈ្មោះ យ៉េស ហៅម៉ាក់អានីតា ដូចខាងក្រោម៖

លោក កឹម សុខា សប្បាយចិត្តខ្លាំង នៅពេលដែលដឹងថា ស្រីយួន ម៉ាក់នីតា...

រឿង កឹម សុខា វគ្គទី១៣ លោក កឹម សុខា សប្បាយចិត្តខ្លាំង នៅពេលដែលដឹងថា ស្រីយួន ម៉ាក់នីតា ប្រពន្ធចុងគាត់ កកំណើត បានកូនប្រុសម្នាក់ស្នងត្រកូល «កឹម »៖

Posted by រឿងពិត CNRP on Friday, March 4, 2016