(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការទីតាំង៣កន្លែងឡើងវិញ ក្រោយផ្អាកមួយរយៈពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

ទីតាំងទាំង៣កន្លែងដែលត្រូវអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនេះរួមមាន៖ ទី១៖ ហាងអ៊ុតសក់ វិជ្ជតា រចនាម៉ូត ស្ថិតនៅភូមិទី២ សង្កាត់វាល់វង, ទី២៖ ហាងស្រីឡែន សំអាងការ នៅភូមិ១ សង្កាត់វាលវង់ និងទី៣៖ ភោជនីយដ្ឋាន ក្រវ៉ាន់ នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្ដកំពង់ចាម៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់អភិបាលខេត្ដកំពង់ចាម៖