(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសថា គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ មានបងប្អូនបញ្ជាទិញអង្ករចំនួន ៣៤ ៩២២ គ្រួសារហើយ ខណៈបច្ចុប្បន្នកំពុងត្រៀមអង្ករ ៦០០តោនទៀត សម្រាប់ផ្គត់ផ្គង់បន្ត។

ដូចបងប្អូនបានជ្រាបស្រាប់ហើយ ក្នុងមួយតោន ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា លក់ខាតដើម ដល់ទៅ៤០ដុល្លារអាមេរិច ដោយតម្លៃមួយប៉ាវទម្ងន់ ៥០ គីឡូក្រាម ប្រភេទអង្ករផ្កាម្លិះលេខ២ លក់ជូនអតិថិជនត្រឹមតែ ៧៦,០០០រៀលតែប៉ុណ្ណោះ។ តម្លៃនេះ បើធៀបទៅនឹងតម្លៃអង្ករទាំង លក់រាយ និងលក់បោះដុំ គឺគ្មានឡើយ ព្រោះតម្លៃអង្ករនៅលើទីផ្សារ មួយចំនួនត្រូវឈ្មួញឱកាសនិយម ដំឡើងថ្លៃតាមតែមាត់ខ្លួនថា កន្លែងខ្លះឡើងថ្លៃដល់មួយបាវជាង ១០ម៉ឺនរៀល ឬចូលជិត ២០ម៉ឺនរៀល ក៏មានដែរ។

ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះពុកម៉ែបងប្អូនបញ្ជាទិញរហូតដល់ ៣៤ ៩២២ គ្រួសារទៅហើយបើគិតជាមធ្យមបីបាវ យើងត្រូវត្រៀមអង្ករចំនួន ៦០០០ តោន យើងមានត្រៀមត្រីខត្រីងៀតសាច់ក្រក បើសិនបងប្អូនខាងតុកៗ ចង់ដឹកសេវានេះសូម Comment លេខនៅក្នុងផេក»

ជាការពិតណាស់ ដោយសារតែការលក់ក្នុងតម្លៃធូរថ្លៃពី ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា នេះហើយ បានជាប្រជាជនខ្មែរបញ្ជាទិញរហូតដល់ ៣៤ ៩២២ គ្រួសារទៅហើយ ដែលនេះជាចំនួនមួយដ៏ច្រើន និងសបញ្ជាក់ឲ្យឃើញច្បាស់ថា ពលរដ្ឋខ្មែរមានការគាំទ្រ ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា ជាខ្លាំង ព្រោះតែមានការយោគយល់ខ្ពស់ ក្នុងកាលៈទេសៈកូវីដ-១៩នេះ។

ដូច្នេះ សូមបងប្អូនអតិថិជនទាំងអស់ ឈប់បារម្ភពីបញ្ហានេះទៀតទៅ! អតិថិជនអាចកុម្ម៉ង់ទិញអង្ករ បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគសព្វមុខដទៃទៀត នៅតាមគ្រប់សាខា ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា ដោយគ្រាន់តែបញ្ជាទិញតាមអនឡាញ ដោយគ្រាន់តែចូលទៅបញ្ជាក់លេខទូរស័ព្ទ និងទីតាំង លើហ្វេសប៊ុកផេក ផ្សារ ឡេង ណាវ៉ាត្រា ខាងបុគ្គលិកផ្សារនឹងទាក់ទងទៅអតិថិជនវិញមិនខាន៕