(ស្វាយរៀង)៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការសម្អាតបរិស្ថាន ឱ្យបានល្អ គឺមិនត្រូវចោលសំរាមពាសវាសពាសកាលដែលនាំឱ្យស្ទះប្រព័ន្ធលូបង្ហូរទឹក ត្រូវទុកដាក់សំរាមឱ្យមានរបៀបរៀបរយដើម្បីឱ្យក្រុមអនាម័យមកយកសំរាមទៅចោលនៅកន្លែងដែលមានសុវត្ថិភាព។

ការអំពាវនាវរបស់លោក ណុប ចំរើន បានធ្វើឡើងនៅព្រឹកថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២១ ខណៈលោកបានដឹកនាំក្រុមការងារចុះពិនិត្យ និងស្តារប្រព័ន្ធលូរំដោះទឹកភ្លៀងនៅកែងខាងមុខមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ស្ថិតនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងដែលមានការចូលរួមពីលោកទូច ធីសង្កាត់ស្តីទីស្វាយរៀង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក ណុប ចំរេីន បានបន្តថា ការចុះពិនិត្យ និងស្តារលូរំដោះទឹកស្អុយ មួយខ្សែនេះ គឺដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់​មកជាប្រចាំទើបអាជ្ញាធរក្រុងបានពន្លឿនការដោះស្រាយដោយយករថយន្តមកបូមស្តារប្រព័ន្ធលូ ដើម្បីរំដោះទឹកភ្លៀងកុំឱ្យលិចលង់ដោយសារសម្រាមដែលធ្វើឱ្យកកស្ទះជនលិច។

លោកអភិបាលក្រុងក៏បាន ជំរុញឱ្យអាជ្ញាធរចៅសង្កាត់ ស្ដីទីមេភូមិ សហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដេីម្បីធ្វេីការដោះស្រាយ បញ្ហាប្រឈម មួយចំនួនដំណេីរការទប់ស្កាត់ទាន់ពេលវេលា ក្នុងការដោះស្រាយប្រពន្ធ័លូរំដោះទឹកបញ្ចៀសការកកស្ទះ និងជនលិចដោយជំនន់ទឹកភ្លៀង និងដើម្បីសោភណ្ឌភាព និងបរិស្ថានល្អក្នុង ក្រុងស្វាយរៀង ទាំងមូលផងដែរ៕