(បាត់ដំបង)៖ នាល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង តំណាងលោក ងួន រតនៈ អភិបាលខេត្ត បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យកន្លែងបូជាសព នឹងកន្លែងបញ្ចុះសព អ្នកដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ដែលមានទីតាំងស្ថិតនៅភ្នំស្លឹក ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

គឹតត្រឹមល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ឈាបនដ្ឋានសម្រាប់បូជាសពអ្នកដែលបាត់បង់អាយុជីវិតដោយសារជំងឺកូវីដ-១៩ បានសាងសង់រួចរាល់ហើយ ឯទីតាំងសម្រាប់បញ្ចុះសពបងប្អូនខ្មែរអ៊ីស្លាម ដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ក៏បានត្រៀមទុករួចរាល់ហើយដែរ៕