(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ នៅទីស្នាក់ការអង្គការ UNOPS មានរៀបចំពិធីប្រគល់-ទទួលរថយន្តម៉ាក Land Cruiser Prado ស៊េរី២០១៥ ក្រោមជំនួយឧបត្ថម្ភពី Global Fund តាមរយៈ Unops តំណាងដោយលោក Mohammad Naeem Durrani អ្នកសម្របសម្រួលគម្រោង UNOPS ជូននាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ដែលមានឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយក ដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីយកមកអនុវត្តន៍គម្រោង ​RAI-MoIE គោលបំណងប្រយុទ្ធប្រឆាំងឱសថព្យាបាលជំងឺគ្រុនចាញ់ ដែលមានភាពស៊ាំថ្នាក់តំបន់៕