(ពិភពលោក)៖ ស្ថាបនិកបង្កើតប្រព័ន្ធផ្ញើសារអេឡិកត្រូនិចមុនដំបូងគេ លោក Ray Tomlinson បានទទួលមរណភាពហើយ នៅចុងសប្តាហ៍មុននេះ កន្លងទៅនេះ ក្នុងវ័យ៧៤ឆ្នាំ ដោយសារជំងឺគាំងបេះដូង។

ក្នុងដំណើរជីវិតមួយនេះ លោកបានបង្កើតស្នាដៃដ៏ធំធេងដែលមនុស្សជាតិទូទៅមិនអាចបំភ្លេចបាន ដោយអាចឲ្យមនុស្សលើពិភពលោក អាចទំនាក់ទងគ្នាតាមរយៈអេឡិកត្រូនិច ផ្ញើឯកសារដែលមានលើកុំព្យូទ័រ តាមរយៈអ៊ិនធើណែតបានយ៉ាងងាយស្រួល។

លោកបានបង្កើតកម្មវិធី ARPANET ប្រើសម្រាប់​បង្កើត​ឲ្យ​មាន​ Email អាច​ផ្ញើ​សារ​​ពី​កុំព្យូទ័រ​មួយ​ទៅ​កុំព្យូទ័រ​មួយ​បាន​មុន​គេ​បង្អស់​ក្នុង​ឆ្នាំ១៩៧១​។ ក្នុងនោះ លោកក៏ជាអ្នកបង្កើតនិមិត្តសញ្ញា «@» សម្រាប់សម្គាល់ អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ម្នាក់ៗផងដែរ។

សូមបញ្ជាក់ដែលថា លោក Ray Tomlinson ជា​ជនជាតិ​អាមេរិក ​នៅក្នុងទសវត្ស​ ​ឆ្នាំ៦០ លោកបាន​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ​បច្ចេកវិទ្យា​ ​Rensselaer Polytechnic Institute ​និង​ ​MIT​ ​។ ក្រោយបញ្ជាប់ការសិក្សាលោកបានចូលបម្រើការងារនៅ​ ក្រុមហ៊ុន​​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ Raytheon BBN Technologies ដែលជា​ឱកាស​ឲ្យ​គាត់​ក្នុង​ការ​រក​ឃើញ​នូវ​ការ​បង្កើត​ឲ្យ​មាន​ ​email​ ​នោះ​៕​