(ភ្នំពេញ)៖ ឧត្តមសេនីយ៍ផ្កាយ៣ រ៉ុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បាន​ថ្លែង​ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះថា មន្រ្តីរបស់លោក ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ៧ទីតាំង ស្ថិតនៅក្នុងរាជធានីភ្នំពេញ ហើយនៅតាមបណ្តាខេត្តមួយចំនួនទៀត នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ ចាប់ពី​ម៉ោង៩យប់តទៅ។

ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះ ធ្វើឡើងដើម្បី​សុវ​ត្ថិភាពចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ។

ទីតាំងទាំង៧ ដែលប៉ុស្តិ៍ត្រួតពិនិត្យស្ថិតនៅរាជធានីភ្នំពេញ មានដូចជា, ទី១៖ ខណ្ឌចំការមន, ទី២៖ ខណ្ឌជ្រោយចង្វា, ទី៣៖ ខណ្ឌសែនសុខ ទី៤៖ ខណ្ឌដូនពេញ, ទី៥៖ ខណ្ឌ៧មករា, ទី៦៖ ផ្លូវជាតិលេខ៤ ចំណុចកំបូល និងទី៧៖ ផ្លវជាតិលេខ៥ ចំណុចស្ពាន​លីយ៉ុងផាត់។

ប្រធាននាយកដ្ឋានរូបនោះបានបញ្ជាក់ថា ក្រៅពីនោះកម្លាំងសមត្ថកិច្ច ក៏បានពង្រាយកម្លាំងបន្ថែម នៅតាមបណ្តាខេត្តជាច្រើនទៀត មានតាមត្រួតពិនិត្យជាតិស្រវឹងរួមមាន៖ ខេត្តសៀមរាប, ខេត្តកំពង់ធំ, ខេត្តតាកែវ, ខេត្តស្វាយរៀង, ខេត្តព្រៃវែង, ខេត្តស្ទឹងត្រែង ព្រមទាំងខេត្តជាច្រើនទៀត។

កងកម្លាំងសមត្ថកិច្ច សូមអំពាវ​នាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និង គោរព​ច្បាប់​ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិត៕