(ភ្នំពេញ)៖ សំរាប់ថ្ងៃបុណ្យសិទ្ធនារី ៨មិនា ហាងចរណៃ មានកម្មវិធីភ្លក់សាច់ត្រីសាម៉ុងឆៅ ព្រុយត្រីសាម៉ុងបំពង និងស្រាទំពាំងបាយជូ នាំចូលពីបរទេសដោយមិនគិតថ្លៃនៅសាខាទួលគោក និងសាខាបឹងកេងកង៣ ចាប់ពីម៉ោង ២រសៀលដល់ម៉ោង ៧យប់។

ភ្ញៀវកិត្តិយសទាំអស់ ដែលបានចូលរួម និងទទួលបានផ្កាកុលាបមួយទងសំរាប់ជូនអ្នកជាទីស្រលាញ់ក្នុងថ្ងៃពិសេសនេះផងដែរ។

កាន់តែពិសេស ថ្ងៃនេះដែរ ហាងចរណៃ ក៏មានការបញ្ចុះតំលៃពិសេស ១០% ទៅលើមុខទំនិញមួយចំនួនដូចជា សាច់ត្រីសាម៉ុងឆៅ ព្រុយត្រីសាម៉ុង ក្តាមសក ត្រីពងច្រើន ត្រីជប៉ុនពងលឿង (Nishin) សាច់គោជាច្រើនមុខ ដែលនាំចូលពីប្រទេសអូស្រ្តាលីសំរាប់អាំង BBQ និង Steak ជាមួយស្រាទំពាំងបាយជូ។

ហាងចរណៃ គឺជាហាងទំនិញនាំមុខគេក្នុងការលក់សាច់គោ សាច់ចៀម និងគ្រឿងសមុទ្ររាប់រយមុខដែលនាំចូលពីបរទេស គុណភាពខ្ពស់ និងអាចជាវបានចាប់ពី ១០០ក្រាមឡើងទៅ។

ហាងចរណៃ ក៏កំពុងតែទទួលបាននូវការគាំទ្រ និងជឿជាក់ពីអតិថិជនយ៉ាងច្រើនដោយសារតែមានទំនុកចិត្តទៅលើគុណភាព និងតម្លៃ ជាពិសេសមានការដឹកជញ្ចូនដល់គេហដ្ឋានដោយមិនគិតថ្លៃសេវាទៀតផង ។
សម្រាប់ព័ត៌បន្ថែម និងការបញ្ចារទិញ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖

(017/087) 222 062 ឬ (017/087) 222 063 សម្រាប់សាខាទួលគោក និង ( 017/087 ) 222 073 សម្រាប់សាខាបឹងកេងកង 017/016 222 058 ៕