(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលចរាចរណ៍ នៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនអ្នកបើកបរស្រវឹង ចំនួន៣នាក់ទៀតហើយ ក្នុងប្រតិបត្តិការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង បន្ទាប់ពីពិនិត្យឃើញថា ពួកគេមានកម្រិតជាតិអាល់កុលធ្ងន់ធ្ងរ មិនអាចលើកលែងឲ្យបាន ដោយត្រឹមតែការពិន័យ និងអប់រំ។

របាយការណ៍លទ្ធផលនៃការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា យានយន្តដែលបានធ្វើការត្រួតពិនិត្យ មានចំនួន១៨៤៧គ្រឿង (ម៉ូតូចំនួន ១២០៩គ្រឿង និងរថយន្ត៦៣៨គ្រឿង) យានយន្តដែលបានចេញប័ណ្ណពិន័យ បទល្មើសចំនួន៣៩៨គ្រឿង (ម៉ូតូ៣២៥គ្រឿង និងរថយន្ត៧៣គ្រឿង) អប់រំអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងក្រោម០.២៥ ចំនួន១៦នាក់ (ម៉ូតូចំនួន១១នាក់ និងរថយន្តចំនួន៥នាក់) ពិន័យអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងចាប់ពី០.២៥ ដល់០.៣៩ មីលីក្រាម ចំនួន១០នាក់ (ម៉ូតូចំនួន៧នាក់ និងរថយន្តចំនួន៣នាក់)។

ជាមួយគ្នានេះដែរ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឃាត់អ្នកបើកបរស្រវឹងចំនួន៣នាក់ ក្នុងនោះអ្នកបើកម៉ូតូ២នាក់មានកម្រិតជាតិអាល់កុលចាប់ពី ០.៨៤ ដល់០.៩៣Mlg/ខ្យល់ និងអ្នកបើករថយន្ត  ម្នាក់ មានជាតិអាល់កុលកម្រិត ០.៥៩ Mlg/ខ្យល់។

គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយៈពេល៣៣លើកបានឃាត់ អ្នកបើកបរយានយន្តចំនួន២៥៦នាក់ អ្នកបើកបររថយន្តចំនួន៦១នាក់ និង អ្នកបើកបរម៉ូតូចំនួន១៩៥នាក់៕