(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំមួយ ស្ដីពីការរៀបចំផ្សារសុវត្ថិភាពនៅដីឡូត៍ ឈួន គឹមសាន ដោយមិនគិតថ្លៃភាស៉ី និងប្រាក់ឈ្នួលសម្រាប់ទីតាំង ដើម្បីប្រជាពលរដ្ឋលក់ដូរបណ្ដោះអាសន្ន។
សេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា ប្រជាពលរដ្ឋដែលធ្លាប់លក់ដូរនៅក្នុងផ្សារកញ្ច្រែង មាត់ស្ទឹងព្រែកត្នោ និងផ្សារមិនរៀបរយជុំវិញបរិវេណរង្វង់មូលផ្សារកំពង់ស្ពឺ អាចទៅលក់នៅផ្សារសុវត្ថិភាពនេះបានចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ៖