(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ចូលរួមពិធីបុណ្យសព ឬធ្លាប់ប្រាស្រ័យទាក់ទងជាមួយស្ដ្រីពីរនាក់ ឈ្មោះ ធើង ពៅ (ជើង ពៅ) អាយុ៤៥ឆ្នាំ និងឈ្មោះ ប៊ុន ថា អាយុ៥៥ឆ្នាំ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលវិជ្ជមានជំងឺកូវីដ១៩ សូមប្រញាប់ទៅពិនិត្យសំណាកជាបន្ទាន់។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ប្រជាពលរដ្ឋដែលសង្ស័យ ឬធ្លាប់មានប្រាស្រ័យទាក់ទងជាមួយស្ដ្រី២នាក់ខាងលើ ក្នុងពិធីបូជាសពនៅវត្តឥន្ទញ្ញាណ (វត្តក្រោម) សូមទៅពិនិត្យសំណាកនៅវេទិកា ៧មករា រៀងរាលម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក)៕
ខ្លឹមសារលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ខាងក្រោមនេះ៖