(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានជួបសំណេះសំណាល និងនាំយកគ្រឿង ឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភជូនកងកម្លាំងនគរបាល នៃស្នងការ ដ្ឋាននគរបាលខេត្តកណ្តាល។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខដល់កងកម្លាំងពីសំណាក់លោកនាយឧត្តមសេនីយសន្តិបណ្ឌិត នេត សាវឿន, លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងបានសំដែងនូវការអរគុណ ដល់កងកម្លាំងទាំងអស់ដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ក្នុងកិច្ចប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានផ្តាំផ្ញើឱ្យកងកម្លាំងទាំងអស់ត្រូវប្រុងប្រយ័ត្នរក្សាឱ្យបាននូវវិធានការសុខាភិបាល តាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវដាក់ខ្លួនឲ្យឆ្ងាយពីក្រុមគ្រួសារជាបណ្តោះអាសន្ន តាមដែលអាចធ្វើទៅបាន ព្រមទាំងចូលរួមយុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ជាបន្តទៀត។
គួរជម្រាបថា សម្ភារ:ទាំងនេះត្រូវបានចែកជូនកម្លាំងវេនប្រចាំបញ្ជាទី២ មានចំនួន ០៥ការិយាល័យ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ១បាវ ស្មើនឹង ២៥គីឡូក្រាម, ទឹកបរិសុទ្ធ ចំនួន០១កេស, ត្រីខចំនួន០១យួរ, មីចំនួន ០១កេសតូច, ម៉ាសចំនួន០១ដុំ និងឃីតថ្នាំពេទ្យចំនួន០១កញ្ចប់៕