(សៀមរាប-ឧត្តរមានជ័យ)៖ លោក ងួន មាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកប្រាសាទបាគង និងលោក អាន គឹមសួរ អនុប្រធាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំសមាជិក នាំអំណោយសប្បុរសធម៌ ចូលរួមចំណែកជាមួយលោក ធិននី វិធូរ ប្រធានគណៈបញ្ជាការឯកភាពស្រុកវ៉ារិន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅចំនុចព្រំប្រទល់ស្រុកវ៉ារិន ខេត្តសៀមរាប និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ការនាំអំណោយប្រគល់ជូនខាងលើនេះ ដោយយោងតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃកម្ពុជា ពីការបិទខ្ទប់ (Lock Down) ពីបណ្ដាលខេត្តនានា ចូលមករាជធានី-ក្រុង។ អំណោយរួមមាន៖ ទឹកបរិសុទ្ធ១១០យួរ, ម៉ាស១០០០, មីម៉ាម៉ា៦កេស, ត្រីខ១០០កំប៉ុង។

ក្នុងឱកាសនោះផងដែរ លោក ងួន មាន បានមានមតិផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ សូមចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំ របស់សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសឲ្យផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕