(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ បន្ទប់ព្យាបាលជំងឺបេ គុនថាច ស្ថិនៅភូមិស្រែប្រាំង នៅឃុំតាប្រុក ស្រុកចំការលើ ក្រោយមានអ្នកជំងឺកូវីដ-១៩ ចូលមកសម្រាកព្យាបាលរយៈពេល១៤ថ្ងៃ។

បើតាមសេចក្តីសម្រេចរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបណ្តាញព័ត៌មាន Fresh Nesw ទទួលបាននៅមុននេះបន្តិច បានឱ្យដឹងថា ការសម្រចបិទបន្ទប់ព្យាបាលជំងឺ បេ គុនថាច ស្ថិនៅភូមិស្រែប្រាំង នៅឃុំតាប្រុក ស្រុកចំការលើនេះរយៈពេល១៤ថ្ងៃ ដោយសារតែមានអ្នកជំងឺចូលមកសម្រាកព្យាបាលជំងឺ ហើយមានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖