(សៀមរាប)៖ លោក សឹង្ហ សំរឹទ្ធិ អនុប្រធានក្រុមការងារចុះជួយឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ជូនសមាជិកគណបក្សប្រជាជនកម្ពុជាភូមិជ្រៃចំនួន ២០គ្រួសារ ដើម្បីរួមចំណែកកាត់បន្ថយក្នុងជីវភាពលំបាក។

ពិធីនេះក៏មានការចូលរួមពីសំណាក់លោក សូរ ប្លាតុង ប្រធានគណបក្សស្រុកប្រាសាទបាគង និងលោក សុិន លី អនុប្រធានក្រុមការងារចុះជួយឃុំកណ្តែក តំណាងលោក ប៉ោ វណ្ណនិត ប្រធានក្រុមការងារចុះជួយឃុំកណ្តែក ព្រមទាំងសហការីផងដែរ។

អំណាយរបស់ សឹង្ហ សំរឹទ្ធ រួមមានក្នុង១គ្រួសារទទួលបានអង្ករ ១០គីឡូក្រាម, មីម៉ាម៉ា ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៉ី ១យួរ, ទឹកត្រី ១យួរ, ស្ករស ១គីឡូក្រាមន, អំបិល ១គីឡូក្រាម, ប៊ីចេងកន្លះគីឡួក្រាម, ប្រេងឆា ១លីត្រ, ម៉ាស ១ប្រអប់, ជែលលាងដៃ 500ml, ទឹកសុទ្ធ ៥យួរ, ភេសជ្ជៈ ៣ដប ផងដែរ។

ក្នុងឱកាសនោះផងដែរ ថ្នាក់ដឹកនាំចុះជួយមូលដ្ឋានឃុំ ស្រុកប្រាសាទបាគង ក៏បានពាំនូវសារផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ដោយនឹករលឹកណែនាំឱ្យប្រជាពលរដ្ឋគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ និង៣ការពារ» ព្រមទាំងត្រូវអនុវត្ត តាមវិធានការពារសុខាភិបាល ដើម្បីទប់ស្កាត់រាតត្បាតជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ផងដែរ៕