(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញមកបញ្ជាក់លំអិតបន្ថែមជុំវិញការស្លាប់របស់អ្នកជំងឺកូវីដ១៩ ចំនួន ៦នាក់ទៀត។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ទាំង៦នាក់រួមមាន៖

* ទី១៖ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៧១ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានចូលសម្រាកពេទ្យ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១៖២០នាទីព្រឹក ជាមួយស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺលើសសម្ពាធឈាមប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ ព្រមទាំងយកសំណាក ជាលទ្ធផលសំណាកបញ្ជាក់ថាមានវិជ្ជមានកូវីដ១៩។

ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺមានស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិត
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៧៖១០នាទីព្រឹក។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៧១ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ១៩លើអ្នកមានជំងឺលើសសម្ពាធឈាមប្រចាំកាយ។

* ទី២៖ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ៧១ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤៖១៥នាទី ជាមួយលទ្ធផលវិជ្ជមានកូវីដ១៩ និងមានអាការៈក្តៅខ្លួន ក្អក ហត់ខ្លាំង ពេលមកដល់មន្ទីរពែទ្យ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ ប៉ុន្តែដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺមានស្ថានភាពហត់ ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៧៖៣០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ៧១ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩។

* ទី៣៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ៧៦ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានចូលសម្រាកពេទ្យនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោ២០៖៤០នាទី ដោយមានអាការៈក្តៅខ្លួនហត់ខ្លាំង ពេលមក ដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ ព្រមទាំងយកសំណាក ជាលទ្ធផលសំណាលកថាមានកូវីដ-១៩ ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺមានស្ថានភាពហត់ដងខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងក៏នៅតែមិនអាចជួយសង្គ្រោះ អ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨៖៣០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ៧៦ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវិរុសកូវីដ-១៩។

* ទី៤៖ មណ្ឌលសុខភាពចាក់អង្រែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៦១ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យនៅថ្ងៃទី២២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោ១១:៣០នាទី ដោយមានអាការៈក្តៅខ្លួន ក្អក ហត់ខ្លាំង ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ ព្រមទាំងយកសំណាក ជាលទ្ធផលសំណាកបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ដោយការវិវត្តរបស់ជំងឺចេះ តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺមានស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៩៖០០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៦១ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩។

* ទី៥៖ មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៥៩ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្តាល បានចូលសម្រាកពេទ្យ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៖៣០នាទី ជាមួយលទ្ធផលវិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។

ដោយការវិវត្តិរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃចេះតែធ្ងន់ធ្ងរឡើងៗ អ្នកជំងឺមានស្ថានភាពហត់ដង្ហក់ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេស គ្រប់មធ្យោបាយ តែមិនអាចជួយសង្គ្រោះអ្នកជំងឺបានគាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧៖៤៨នាទី។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៥៩ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវិរុសវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។

* ទី៦៖ មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៤៥ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២៖០០នាទី ជាមួយលទ្ធផលវិជ្ជមានកូវីដ-១៩ ហើយមានអាការៈក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។

ដោយសារការវិវត្តិរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗ អ្នកជំងឺហត់ដង្ហក់ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០០៖៤៨នាទី។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៤៥ ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីសកូវីដ-១៩លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕