(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សចំនួន៣នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩ នៅស្រុកពញាក្រែក និងស្រុកក្រូចឆ្មារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។

មនុស្សទាំង៣នាក់ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នេះ រួមមាន៖

* ទី១៖ ឈ្មោះ ជិន សុខុម ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក
* ទី២៖ ឈ្មោះ តុន រីទ្ធ ភេទ ប្រុស អាយុ៦ឆ្នាំ នៅភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក
* ទី៣៖ ឈ្មោះ នៅ ដាណេ ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ។

រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកជំងឺកូវីដខាងលើ សូមធ្វើចត្ដាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕