(កណ្ដាល)៖ លោក ង៉ោ សុវណ្ណ រដ្ឋមន្ត្រី បប្រតិភូអម នាយក រដ្ឋមន្ត្រី និង ជា អនុប្រធាន គណៈ កម្មការ ជាតិ គ្រប់គ្រង គ្រោះ មមហន្តរាយ ព្រមទាំងសហការី នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បាននាំអំណោយមកចែកជូនដល់ប្រជាពលរដ្ឋចំនួន៧៧៤នាក់ រស់នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ដែលកំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩។

អំណោយដែលលោកង៉ោ សុវណ្ណយកមកចែកជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់កំពង់សំណាញ់ បានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ដោយបែងចែកជាក្រុមតូចៗ នៅក្នុងភូមិទាំង៦ នៃសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងឱកាសនោះដែរលោក ង៉ោ សុវណ្ណ បានបញ្ជាក់ថា «សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រឹងប្រែងទាំងថ្ងៃទាំងយប់ បារម្ភពីសុខទុក្ខប្រជារាស្ត្រទូទាំងប្រទេស ពិសេសនៅក្នុងតំបន់ក្តៅ គឺភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ យើងដែលដែលបានញាំញីដោយសារមេរោគកូវីដ-១៩»។

លោកបានបន្តថា ប៉ុន្តែទោះយ៉ាងណាសម្ដេចតេជោ បានប្រឹងប្រែងធ្វើការទប់ស្កាត់បានយ៉ាងមានប្រសិទ្ធភាពខ្ពស់ដោយមិនឲ្យមានការផ្ទុះទ្រង់ទ្រាយធំឡើយ ពោលគឺអាចទប់ស្ថានការណ៍បាន។ អាស្រ័យហេតុនេះសូមប្រជាពលរដ្ឋ ជឿទុកចិត្តថ្នាក់ដឹកនាំប្រទេសជាតិយើងចុះ ហើយត្រូវចូលរួមអនុវត្តន៍តាមវិធានការ «៣កុំ ៣ការពារ» ឱ្យមានប្រសិទ្ធភាពបំផុត ព្រោះថានៅពេលដែលបងប្អូនទាំងអស់គ្នានៅផ្ទះ មិនជួបជុំគ្នាច្រើន មិនចេញក្រៅជាដើម ជាឱកាសល្អសម្រាប់ប្រមូលយកអ្នកផ្ទុកជំងឺកូវីដ-១៩ ទៅព្យាបាល ហើយធានាបានថាគ្មានការចម្លងទៅកាន់អ្នកដទៃទៀត ហេតុដូច្នេះ ហើយទើបអាជ្ញាធរបង្ខំបិទខ្ទប់ និងហាមប្រជាពលរដ្ឋចេញពីផ្ទះ ក្រោមហេតុផលតែចម្បងធំបំផុតនោះ «ខ្លាចពលរដ្ឋឆ្លងជំងឺកាចសាហាវនេះ»។

គួរជម្រាបថា គ្រឿងបរិភោគបរិភោគ ដែលផ្ដល់ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កំពង់សំណាញ់នាពេលនេះរួមមាន៖ អង្ករចំនួន ៣,៨៧០គីឡូក្រាម, មី ៣១០កេស និងត្រីខ, ចំនួន ៣៨៧យួរ ត្រូវបានបែងចែក ក្នុងម្នាក់ៗ ទទួលបានអង្ករ ៥គីឡូក្រាម, មី២០កញ្ចប់ និងត្រីខ ចំនួន៥កំផងដែរប៉ុង៕