(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៤៥៥,១៨៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦៨,៦៨៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៦៨២,០០៤នាក់ (ស្លាប់ ៤៥,៩៤៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,០៦២,២២៥នាក់ (ស្លាប់ ១៧,៥២៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤១៧,៥១២នាក់ (ស្លាប់ ១,៥៥១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤២,៨៤២នាក់ (ស្លាប់ ៣,២០៩នាក់)
* ថៃ ឆ្លងចំនួន ៧១,០២៥នាក់ (ស្លាប់ ២៧៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,២៣៥នាក់ (ស្លាប់ ៣១នាក់)
* កម្ពុជា ឆ្លងចំនួន ១៥,៣៦១នាក់ (ស្លាប់ ១០៦នាក់)
* វៀតណាម ឆ្លងចំនួន ២,៩៨១នាក់ (ស្លាប់ ៣៥នាក់)
* ទ្បាវ ឆ្លងចំនួន ៩៦៦នាក់ (ស្លាប់ ០នាក់)
* ព្រុយណេ ឆ្លងចំនួន ២២៧នាក់ (ស្លាប់ ៣នាក់)៕