(ត្បូងឃ្មុំ)៖ អាជ្ញាធរខេត្តត្បូងឃ្មុំ បានប្រកាសពីការរកឃើញមនុស្សចំនួន៣នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩ នៅស្រុកអូររាំងឪ និងស្រុកក្រូចឆ្មារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

មនុស្សទាំង៣នាក់ ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នោះ រួមមាន៖

* ទី១៖ ឈ្មោះ ឌី ជា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទូលថ្កូវ ឃុំព្រះធាតុ ស្រុកអូររាំងឪ
* ទី២៖ ឈ្មោះ រឿង ឆេងអ៊ន់ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិទូលថ្កូវ ឃុំព្រះធាតុ ស្រុកអូររាំងឪ
* ទី៣៖ ឈ្មោះ ស្រ៊ន អេងហូរ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទូលសម្បត្តិ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ។

រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏សូមអំពាវនាវដល់ប្រជាបលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃទៀតឡើយ៕