(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នឹងសម្រេចបើកដំណើរការឡើងវិញនូវការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោស ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១តទៅ។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សូមជម្រាបថា ការសម្រេចបើកដំណើរការឡើងវិញ ការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោស ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចឲ្យបិទបញ្ចប់ការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល៕