(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំបែងចែកក្រុមការងារ ថ្នាក់ដឹកនាំខណ្ឌ បន្ដនាំយកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជាអ្នកជួលផ្ទះ មានជីវភាព ក្រីក្រ និងខ្វះខាតស្បៀងអាហារ សរុបចំនួន៤៥០គ្រួសារ។

ក្នុងនោះ មានសង្កាត់ផ្សារចាស់ ចំនួន១៥០គ្រួសារ ដឹកនាំដោយ លោកអភិបាលខណ្ឌដូនពេញ និង៣០០គ្រួសារទៀត ដឹកនាំដោយ លោក លោកស្រី អភិបាលខណ្ឌ រងខណ្ឌ និង ប្រធាន- អនុប្រធាន ក្រុមការងារចុះជួយខណ្ឌ រួមមាន សង្កាត់ផ្សារថ្មីទី៣ (២០០គ្រួសារ) និង សង្កាត់ផ្សារថ្មីទី១ (១០០គ្រួសារ) ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ១បាវ, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១យួរ (ស្មើនឹង១០កំប៉ុង) ដើម្បីជួយសម្រាលបន្ទុក របស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងដំណាក់កាល បន្តបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕