(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ម្នាក់ទៀត នៅស្រុកក្រូចឆ្មារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា យោងតាមលទ្ធផលតេស្ដរហ័សកូវីដ-១៩ (Rapid Test) រដ្ឋបាលខេត្ត បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី លើស្ត្រីជនជាតិខ្មែរម្នាក់ឈ្មោះ ហួន ផល្គុន អាយុ៦៣ឆ្នាំ ត្រូវជាម្តាយក្មេក លោក សុខ ម៉េងហ៊ាង ដែលវិជ្ជមានជំងឺកូវីដ-១៩ នៅភូមិដីដុះ ឃុំល្មើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានខ្លឹមសារទាំងស្រុង៖