(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែឧសភានេះ បានបង្ហាញសេចក្តីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ ពាក់ព័ន្ធនឹងវិធានអនាម័យ និងសុវត្ថិភាពការងារ នៅពេលបើកដំណើរការសកម្មភាព អាជីវកម្មឡើងវិញរបស់រោងចក្រសហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាល។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងការងារ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ គណៈកម្មការប្រឹក្សាការងារ បានបើកកិច្ចប្រជុំអាណត្តិទី១០ លើកទី១ តាមប្រព័ន្ធអនឡាញ (Zoom)
ដែលមានសមាសភាពចូលរួម ២៨រូប ដើម្បីពិភាក្សាលើវិធានអនាម័យ និងសុវត្ថិភាពការងារ នៅពេលបើកដំណើរការ
សកម្មភាព អាជីវកម្មឡើងវិញរបស់រោងចក្រសហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាល។

ក្រសួងការងារបញ្ជាក់ថា អង្គប្រជុំទាំងមូល បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត តាមរយៈការបន្តផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនកម្មករនិយោជិត ជាពិសេសកម្មករនិយោជិតដែលរស់នៅក្នុងតំបន់ក្រហម ព្រមទាំងបានផ្តល់ជំនួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់បងប្អូនកម្មករនិយោជិតនៅតំបន់បិទខ្ទប់។

ក្រោយពីបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងដើម្បីធានាបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់កម្មករនិយោជិត និរន្តរភាពនៃផលិតកម្ម និងភាពអាចព្យាករណ៍បាននៃការផ្គត់ផ្គង់ទំនិញ ក៏ដូចជាចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ សហគ្រាស ជាពិសេសរោងចក្រ សហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប អង្គប្រជុំបានឯកភាពគ្នាជាឯកច្ឆ័ន្ទមួយចំនួន៕

សូមអានសេចក្តីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារខាងក្រោម៖