(តាកែវ)៖ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានថ្លែងឲ្យប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តតាកែវថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ មន្រ្តីជំនាញធ្វើតេស្តរកឃើញកម្មករចំនួន៥នាក់បន្ថែមទៀត មានផ្ទុកមេរោគកូវីដ១៩។

លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានបន្តថា កម្មករទាំង៥នាក់នេះ បំរើការនៅរោងចក្រ PV ដែលមានទីតាំងនៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ដែលអាជ្ញាធខេត្តបានសម្រេចបិទកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។ បច្ចុប្បន្នកម្មការិនីទាំង៥នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបាទី។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចមួយ ដោយធ្វើការផ្អាកដំណើរការ ជាបណ្តោះអាសន្ន ចំពោះរោងចក្រចំនួន ៤ ដែលមានទីតាំងនៅក្នុងស្រុកបាទី ខេត្តតាកែវ និងតម្រូវឲ្យកម្មករនិយោជិតជាង១២០០នាក់ ត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ និងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ៕